ព្រៃវែង៖ នៅថ្ងៃទី០៨ខែកក្តដាឆ្នាំ ២០២១ វេលាម៉ោង១២និង៣០នាទីយប់នៅចំណុចផ្ទះជូលមួយកន្លែងស្ថិតនៅភូមិ ៤សង្កាត់កំពង់លាវក្រុងព្រៃវែងមានករណីឃាតកម្មមួយបានកើតឡើងដោយបុរសជាប្តីច្របាច់កនឹងខ្ទប់មាត់ប្រពន្ធ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុនៅបន្ទប់ជួល ដោយសង្ស័យភ្លើងប្រចណ្ឌ។
បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងព្រៃវែងបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អី សះ ភេទស្រី អាយុ ៣៩ឆ្នាំខ្មែរអីស្លាមមុខរបរលក់អីវ៉ាន់តាមរថយន្ត
-មានទីលំនៅភូមិចាមលើឃុំព្រែកថ្មី ស្រុកកោះធំខេត្តកណ្ដាលមុខរបរដើរលក់អីវ៉ាន់ពីរនាក់ប្ដី និង ប្រពន្ធ តាមរថយន្តម៉ាក់ camry
- ត្រូវបានប្ដីចុង ច្របាច់កនឹងខ្ទប់មាត់បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុបន្ទប់ផ្ទះជួលតែម្ដង ។
នៅពេលកើតហេតុកូនបង្កើតរបស់ជនរងគ្រោះ ដេកបន្ទប់ជាប់គ្នា មានការសង្ស័យ ក៏ហៅម្ចាស់ផ្ទះឲ្យជួយមើល ហើយបានគាស់ កញ្ចក់បង្អួច ឃើញជនសង្ស័យកំពុងប្រព្រឹត្ត ហើយនាំគ្នា គាស់ទ្វារបន្ទប់ ដើម្បីជួយតែជួយសង្គ្រោះមិនទាន់ពេល ទើបជនរងគ្រោះត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុ ។
២/-ជនសង្ស័យ ឈ្មោះ យ៉ា ហ្វា ភេទប្រុសអាយុ៤១ ឆ្នាំ ខ្មែរអីស្លាម មុខរបរលក់អីវ៉ាន់តាមឡាន
មានទីលំនៅភូមិជយោ ឃុំជយោ ស្រុកចំការលើខេត្តកំពង់ចាម ។
តាមការបំភ្លឺពីម្ចាស់ផ្ទះនឹងកូនបង្កើតរបស់ជនរងគ្រោះ មានការសង្ស័យដោយឮសំឡេងព្រុះព្រះ កូននាំគ្នាគាស់កញ្ចក់បង្អួច មើលឃើញជនសង្ស័យកំពុងប្រព្រឹត្ត ដោយច្របាច់កនឹងខ្ទប់មាត់ជនរងគ្រោះ ហើយនាំគ្នាគាស់ទ្វារទៅជួយ តែជនរងគ្រោះត្រូវបានបាត់បង់ជីវិត ទៅហើយ បានរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍។
*បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រៃវែងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
*ដោយផ្អែកទៅលើការពិនិត្យវិភាគ និងកោសលវិច័្ចយ ទៅលើសាកសព
– ជនរងគ្រោះពិតជាស្លាប់ដោយការច្របាច់កនឹងខ្ទប់មាត់ពិតប្រាកដមែន ។
ដោយមូលហេតុ ជនសង្ស័យមានការប្រចាន់ ទៅលើជនរងគ្រោះ៕
ប្រភព face book nhem saokry
មតិយោបល់