ព័ត៌មានជាតិ

រួមភេទជាមួយអនីតិជន បែកធ្លាយរឿង ឪពុកនាងប្តឹងចាប់ខ្លួន ក្លាយជាអ្នកទោសស្នេហា

ភ្នំពេញ: យុវជនម្នាក់ក្លាយជាអ្នកទោសស្នេហា បន្ទាប់ពីបង្កើតស្នេហា ស្នេហ៍ស្និទ្ធ ត្បិតនាងជាអនីតិជន រហូតបបួលនាងរួមមេត្រី អ្វីដែលគេចមិនរួច ឪពុកខាងស្រីដឹង ប្តឹងចាប់ខ្លួនប្រគល់ឲ្យប៉ូលិស កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវឈ្នះ ឈ្នះ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយកើតហេតុ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩មកម្លេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទក្នុងរឿងស្នេហាមានឈ្មោះ ស៊ឹម សុខនួន ភេទប្រុសអាយុ២១ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិត្រពាំងធ្នង់ ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកនាងរងគ្រោះ ឈ្មោះ ស ណ ស រ អាយុ១៣ឆ្នាំ ជាអនីតិជន ។

ប្រភពបន្តទៀតថា ជនសង្ស័យនិងក្មេងស្រីរងគ្រោះ ស្រឡាញ់គ្នា អស់រយ:ពេល១ឆ្នាំកន្លងមកហើយ តែមិនដល់ថ្នាក់ស៊ីជម្រៅនោះទេ បានត្រឹមស្គាល់ក្លិន ខ្លួនមិនដែលបាន ទើបតែ នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ជនសង្ស័យបានទូរស័ព្ទ បើករថយន្តដឹកស៊ីម៉ង់ត៍ មកដល់ដល់ចំណុចខាងលើ បានទូរស័ព្ទហៅនាង បបួលដោយប្រាប់ថា ទៅរកញាំអីនៅម៉ាត ហើយត្រូវបានក្មេងស្រីរងគ្រោះ ទោះជាយប់ជិតពាក់កណ្តាលអធ្រាត្រទៅហើយក្តី អ្វីជាសេចក្តីស្នេហា នាងសុខចិត្តលួចចេញពីផ្ទះ មកជួបជនសង្ស័យ បានដៃយប់ស្ងាត់ បាត់ពីភ្នែកញាតិផង ជនសង្ស័យបបួលនាងរួមភេទ រហូតបានសម្រេច ដោយមិនគិតដល់ពីផ្លូវច្បាប់ អាយុក្រោម១៥ឆ្នាំចាត់ទុកជាអនីតិជន ។ ក្រោយពីបានសម្រេចដូចបំណង ខ្លួនប៉ង១ឆ្នាំមកហើយ ក្មេងស្រីវិលត្រឡប់ទៅផ្ទះ ជនសង្ស័យបើករថយន្តបន្តដំណើរទៅមុខទៀត ។

អ្វីៗគ្រប់យ៉ាង របស់អ្នកទាំង២ លាក់មិនជិតឡើយ បែកធ្លាយរឿង ឪពុកក្មេងស្រីដឹងសព្វគ្រប់ លុះមកដល់រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ចាប់ឃាត់ខ្លួននាំប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ៕

 

មតិយោបល់