ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហ៊ឹងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូនិងម៉ូតូម្ខាងបត់ឆ្លងថ្នល់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទី ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧៥ ១៧៦ ស្ថិតនៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ម៉ូតូទាំង២គ្រឿងទី១- ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់1F 07 72 ធ្វើដំណើរពីលិចទៅកើត ស្របទិសគ្នា អ្នកបើបរឈ្មោះ អឿន ស្រីកា អាយុ ១៥ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់រងរបួសធ្ងន់ត្រូវ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
រួមដំណើរ១នាក់ឈ្មោះ សុខ ណា អាយុ ២៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិ ឃុំជាមួយគ្នារងរបួសស្រាល។
២- ម៉ូតូហុងដាទ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1H 38 83 សេរី ២០១៧ អ្នកបើកបរ ឈ្មោះ ឃឹម សេងលី អាយុ ១៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ រងរបួសធ្ងន់ត្រូវ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
តាមប្រភពព័ត៌មាន មូលហេតុមកពី ម៉តូវ៉េវអាល់ហ្វា បើកពីមុខស្របទិសគ្នា មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងចូលផ្លូវវត្តតាកែវក្រោម ហើយម៉ូC 125 មកពីក្រោយបុកតែម្តង។
ក្នុងករណីខាងលើបណ្តាលឲ្យរងរបួសមនុស្សធ្ងន់ស្រាល ៣នាក់ មានប្រុស ១នាក់ ចំណែកម៉ូតូខូចខាតចំនួន ២ គ្រឿង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកសម្ភារ:រក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់