ព្រៃវែងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០ នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រុំ ស្រុកមេសាងយើងបានទទួលពាក្យបណ្តឹងពីឈ្មោះ ជុន ថោ ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិ ថ្មី ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ដែលបានមករាយការណ៍ និងប្តឹងទៅលើឈ្មោះ សារិទ្ធ កំសត់ (ហៅ ធាន) ភេទប្រុសអាយុ ១២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ( ពីបទចាប់រំលោភសេពសន្ថវៈ ) ទៅលើកូនស្រីរបស់គាត់ឈ្មោះ ស ឋ ន អាយុ ១៣ឆ្នាំ បានសម្រេច កាលពីម៉ោងប្រហែល៣រសៀល ថ្ងៃទី ១៣ ខែមករា ២០១៩កន្លងផុតទៅ នៅខាងក្រោយផ្ទះរបស់គាត់ ។
បច្ចុប្បន្នក្រោយពីបានទទួលបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ បានចុះសហការជាមួយនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុក ចុះដល់កន្លែងកើតហេតុនិងហៅជនសង្ស័យមកសាកសួរ នៅប៉ុស្ថិ៍រដ្ឋបាលស្វាយជ្រុំ និងកំពុងធ្វើតាមនីតិវិធីច្បាប់៕
មតិយោបល់