ព័ត៌មានជាតិ

បាត់រថយន្ត២ឆ្នាំ ស្រាប់តែឃើញនៅយានដ្ឋានមួយកន្លែង ក៏ទាក់ទងទៅសមត្ថកិច្ចឲ្យជួយ

ភ្នំពេញៈ បាត់រថយន្តជិត ២ឆ្នាំ ស្រាប់តែម្ចាស់ប្រទះឃើញនៅកន្លែងយានដ្ឋានមួយកន្លែង រួចក៏ប្ដឹងសមត្ថកិច្ចអន្តរាគមន៍បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានគ្មានយីហោ តាមផ្លូវ៩០BT ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំបឹងទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តមានឈ្មោះ យាន ណាវី អាយុ៣០ឆ្នាំ មុខរបរបើកហាងលក់សាប៊ូ CS ស្នាក់នៅផ្ទះលេខ២៧BEo ផ្លូវ២៨២ សង្កាត់កេងកងទី១ ខណ្ឌចំការមន។ តាមប្រភពពីស្រ្តីរងគ្រោះ បានប្តឹងទៅលើឈ្មោះ សារឿង សំណាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ ពុំស្គាល់ទីលំនៅពីបទ ឆបោករថយន្តម៉ាកមីនីខប់ភើ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AF-5970 នៅចំណុចផ្ទះលេខ២៧BE០ ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ កន្លងផុតទៅ។

ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យដែលជាមិត្តភ័ក្ររបស់ប្តី អានិកជនសាំងហ្គាពួរ បានឆបោករថយន្តរបស់គាត់ ហើយបានយកសោរថយន្តថា យកទៅចម្លង ហើយក៏បាត់ដំណឹងរហូត។ ក្រោយមកទំនាក់ទំនងតាមទូរស័ព្ទមិនចូល ក៏សំរេចចិត្តបានដាក់ពាក្យបណ្ដឹងនៅនគរបាលរដ្ឋបាលបឹងកេងកងទី១ ដើម្បីស្រាវជ្រាវចាប់ជនបង្កមកចាត់ការតាមផ្លូវច្បាប់។
លុះដល់បចុប្បន្ន ក៏ប្រទះឃើញនៅយានដ្ឋានខាងលើ ទើបប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង៕

 

មតិយោបល់