ព័ត៌មានជាតិ

អ្នកណាមិនភ័យ! ប្រជាពលរដ្ឋម្នាក់ដើរបេះខ្នាញ ក្រឡេកឃើញសាកសពដេកស្លាប់នៅក្នុងព្រៃរត់បាទជើង ស ព្រាតទៅរាយការណ៍

កោះកុងៈ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ នៅវេលាម៉ោង ២និង២៥ នាទីរសៀល អធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ បានទទួលពត៌មានពីប្រជាពលរដ្ឋម្នាក់ ថាបាន ប្រទះឃើញ សាកសពបុរសម្នាក់ មានសភាពស្អុយរលួយ នៅក្បែរកន្លែងចាក់សំរាម ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ពេលដែលខ្លួនចូលក្នុងព្រៃ ដើរបេះខ្នាញ ។
នៅពេលបានទទួលពត៌មាន កម្លាំងការិយាជំនាញ សហការជាមួយកម្លាំងអធិការក្រុង ដោយមានការចូលរួមពី ក្រុមគ្រូពេទ្យខេត្ត ចុះពិនិត្យសាកសព ។
ក្រោយធ្វើកោសល្យវិច្ច័យបានបញ្ជាក់ថា សាកសពស្លៀកខោខាវប៊យ និង អាវយឺតដៃវែង ពណ៍ទឹកប៉ិចចាស់ ពុំស្គាល់អត្តសញ្ញាណ បាន យកក្រមាអំបោះក្រឡាក្រហម ចងករសម្លាប់ខ្លួន នឹងដើមឈើកាស្យាកំពស់ ២ម៉ែត្រ ស្លាប់ប្រមាណជាង ១០ ថ្ងៃ ហើយគ្មានអ្នកឃើញ ក៏ដាច់.ក ធ្លាក់មកក្រោម ។
ក្រោយពីពិនិត្យរួចបច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ទៅឲ្យលោកចៅសង្កាត់ស្ទឹងវែង យកមកធ្វើបុណ្យតាម ប្រពៃណី នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី )៕

 

មតិយោបល់