ព័ត៌មានជាតិ

កាមរីបាឡែនហោះត្រាំទឹកបន្ទាប់ពីបុកជាមួយម៉ូតូបណ្តាលឲ្យម្ចាស់រងរបួស

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យបុរសម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិផ្លូវ៥០ម៉ែត្រ ភូមិអង្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តបង្កពាក់ស្លាកលេខភ្នំពេញ 2Q-5391 ក្រោយកើតហេតុម្ចាស់បានរត់គេចខ្លួន ចំណែកម៉ូតូឌ្រីមសង់ពាក់ស្លាកលេខ ព្រៃវែង 1K-6492 ​បណ្តាលឲ្យម្ចាស់រងរបួស។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់