ព័ត៌មានជាតិ

មុខសញ្ញាម្នាក់ ក្នុងចំណោមបក្ខពួក សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: កាលពីវេលាម៉ោង១ និង០០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះបង្រ្កាបមុខសញ្ញា សង្ស័យប្រើប្រាស់ ជួញដូរសារធាតុញៀន នៅចំណុចខ្នងប្រឡាយខាងត្បូង ភូមិមន ឃុំធម្មតាអរ ស្រុកសំរោងទង។

ប្រតិបត្តិការខាងលេី ឃាត់មុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀនបានម្នាក់ ឈ្មោះ អ៊ុតយុត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិមន ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងដកហូតបានគ្រឿងញៀន ចំនួន៣កញ្ចប់តូច និងទូរស័ព្ទដៃ១គ្រឿង។ក្រោយសួរចម្លើយបឋមមុខសញ្ញាខាងលើឆ្លើយថា គ្រឿងញៀនជារបស់អ្នកផ្សេង ឲ្យខ្លួនជាអ្នកលក់ឲ្យ។

ដោយមុខសញ្ញាទាំងនោះ កំពុងអង្គុយនៅរង់ចាំចម្ការ ជាប់នឹងជើងភ្នំឯណោះ បន្ទាប់មកកម្លាំងបានធើ្វការព័ទ្ធទីតាំងនោះ តែត្រូវបានក្រុមនោះរត់ឡើងភ្នំ និងទុកចោលម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខស្វាយរៀង1A-6433 ហើយធើ្វការត្រួតពិនិត្យ រកឃើញគ្រឿងញៀនចំនួន០៣កញ្ចប់ លាក់ទុកនៅនឹងម៉ូតូ សរុបគ្រឿងញៀនដកហូតបាន០៦កញ្ចប់។

បច្ចុប្បន្នមុខសញ្ញាសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលអធិការស្រុកសំរោងទង បំពេញនីតិវិធីនិងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដ កសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់