ព័ត៌មានជាតិ

យោធិន ២រូបជួបឧបទ្ទវហេតុបាក់ស្ពានឈើវាងស្ពានថ្មថ្មី នៅស្រុកសៀមប៉ាង

ស្ទឹងត្រែង: សូមចូលរួមសោកស្តាយជាពន់ពេកចំពោះការបាត់បង់យោធិន ០២រូបបម្រើការងារជួរមុខ ដែលជួបគ្រោះថ្នាក់ឧបទ្ទវហេតុបាក់ស្ពានឈើវាងស្ពានថ្មថ្មី នៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលពីវេលាម៉ោង ៩ជាងពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយមកទល់ព្រឹកនេះក៏រកមិនទាន់ឃើញនៅឡើយ!

សូមពុកម៉ែកបងប្អូន ដែលរស់នៅតាមដងទន្លេសេកុង មានឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងស្រែសំបូរ ប៉ែកខាងក្រោមសូមជួយស្វែងរក និងសំឡឹងមើលនៅតាមដងទន្លេងផងក្រែងជួបប្រទះ និងសូមរាយការណ៍ជាបន្ទាន់ផង ។

ជនរកគ្រោះមានឈ្មោះ៖
១/គីណាក់ ដាលី ភេទប្រុស
២/សុខ វ៉ាន់ឌី ភេទប្រុស អ្នកទាំងពីរនៅបម្រើការ នៅវរកាំភ្លើងធំ ទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១៕

មតិយោបល់