ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២១និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ប៉ះគ្នាចំនួន០៣គ្រឿង បានកើតឡើងនៅចំណុចជើងស្ពានសួនអំពៅកើតចម្ងាយប្រហែល ២០០ម៉ែត្រ ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានបង្កអោយខូចខាតរថយន្តធ្ងន់ចំនួន០៣គ្រឿង និងបង្កអោយមនុស្សរបួស០៦នាក់ ស្រី៣នាក់ ។
ភាគីបង្កមានឈ្មោះ ម៉ៅ សំបូរ ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរ ទាហាន រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល បើកបររថយន្តម៉ាក ISUZU ពណ៌តេ្រអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 07-2.8395 រថយន្តខូចខាតធ្ងន់ ។
មានអ្នករួមដំណើរឈ្មោះ ហុង លី ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ ទាហាន រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនរងរបួសស្រាល ។
ភាគីរងគ្រោះទី១-ឈ្មោះ អឿ ម៉ីទុំ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បានបើកបរ រថយន្តម៉ាក Lexus ៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T.4447 ស៊េរី ឆ្នាំ២០០០ ខូចខាតធ្ងន់ មានអ្នករួមដំណើរ ១៣ នាក់ ស្រី ០៩ នាក់ ភាគីរងគ្រោះទី២មានឈ្មោះ ប៉ី ផៃ ភេទប្រុស អាយុ ៦២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តប៉ៃលិន បើកបររថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C.5451 ស៊េរីឆ្នាំ២០០៥ រថយន្តខូចខាតធ្ងន់ មានអ្នកដំណើរចំនួន ១៦ នាក់ ស្រី ១១ នាក់ របួសស្រាល ។
បច្ចុប្បន្នករណីខាងលើនេះជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាមករក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ ៕
មតិយោបល់