ព័ត៌មានជាតិ

ជនសង្ស័យចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីឃាត់ខ្លួន ករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យចំនួន៩នាក់ នឹងថ្នាំញៀន៨កញ្ចប់តូច ត្រូវបានកម្លាំងអធិការដ្ឋានគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ចំនួនទាំង៧ ក្នុងខណ្ឌធ្វើការឃាត់ខ្លួន ក្នុងករណីជួញដូរនឹងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៥និង៣០នាទីរសៀលត្រូវនិងថ្ងៃទី ២៤ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចគោលដៅត្រួតពិនិត្យពួកកញ្ចក់ផ្លូវជាតិលេខ៥ មុខប៉ុស្តិ៍នគរបាលស្វាយប៉ាក ស្ថិតក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ទី១ឈ្មោះ ឧត្ដម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅស្រុកពញាឭ ខេត្តកណ្ដាល ទី២.ឈ្មោះ ទឹម ផានិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅជាមួយគ្នា ទី៣.ឈ្មោះ វុត ផល្លា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅភូមិព្រែកក្ដាម ស្រុកពញាឭ ខេត្តកណ្ដាល ទី៤.ឈ្មោះ ផល្លី វិលីកាលីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបនៅផ្ទះទី៥.ឈ្មោះ ផាសារ៉ាត ភេទប្រុសអាយុ២៧ឆ្នាំ មុខរបកម្មកសំណង់ស្នាក់នៅព្រែកក្ដាម ខេត្តកណ្ដាល ទី៦.ឈ្មោះ ម៉ៅ សាម៉េត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់បឹងកេង ខណ្ឌបឹងកេងកង ទី៧.ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់ផ្សារលិច ខណ្ឌព្រែកព្នៅ ទី៨. ឈឹម ចិត្រា ភេទប្រុស អាយុ២២ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង៧ក្នុងខណ្ឌ បានដាក់គោលដៅ ត្រួតពិនិត្យពួកកញ្ចក់ អប់រំមិនផាកវិន័យរយ:១ខែ នៅផ្លូវជាតិលេខ៥ មុខប៉ុស្តិ៍នគរបាលស្វាយប៉ាក។

លុះដល់វេលាម៉ោង ៣និង៣០នាទីរសៀល រសៀល ស្រាប់តែប្រទះឃើញជនសង្ស័យទាំង៩នាក់ ជិះ៤គ្រឿង ដោយមានការសង្ស័យកម្លាំង ក៏ធ្វើការឃាត់ត្រួតពិនិត្យឆែកឆរ រកឃើញក្រាមពណ៌សថ្លាចំនួន៨កញ្ចប់តូច ភា្លមនោះ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសារសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់