ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់! រថយន្តម៉ាក ជាំងឡុង ផ្លាកលេខភ្នំពេញ 3E.3092 បុកម៉ូតូជាប់នៅក្រោមកង់ អូសជិត២គីឡូម៉ែត្រ បណ្តាលឲ្យឆេះស្លាប់ស្រ្តី២នាក់

ព្រៃវែងៈ នៅថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី នៅចំណុចភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្ថិតនៅផ្លូវជាតិ១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក ជាំងឡុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E.3092 បើកពីទិសខាងកើត មកលិច ដោយឈ្មោះ មី សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មកដល់ចំណុចខាងលើ បានបុកម៉ូតូម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CX.2400 បើកដោយឈ្មោះ ផុន ចន្ធូ ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិពោធិ៍វង្ស ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងអ្នករួមដំណើរម្នាក់ឈ្មោះ ឆេង ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នាបុកពីក្រោយម៉ូតូ ហើយជាប់ម៉ូតូនៅក្រោមរថយន្ត បានអូសប្រហែល១៦០០ម៉ែត្រ ក៏បណ្តាលឆេះរថយន្ត និងស្លាប់ភាគីខាងម៉ូតូចំនួន២នាក់ភេទស្រី នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តគមន៍ចំនួន០២ គ្រឿង គឺ៖-រថយន្តស្រុកព្រះស្តេចអស់ទឹកចំនួន០២រថយន្ត, រថយន្តស្រុកកំពង់ត្របែក ប្រើទឹកអស់ចំនួន០១រថយន្ត ទើបរលត់អស់មួយរយភាគរយ ។ ចំណែកអ្នកបើកម៉ូតូ និងអ្នករួមដំណើរ គឺបានស្លាប់នៅកន្លែងកើតហេតុទាំង០២នាក់ ចំពោះរថយន្តនៅកន្លែងកើតហេតុកំពុងឆេះនៅឡើយ ។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ខាងលើ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់