ភ្នំពេញ: ជនសង្ស័យ ពាក់ព័ន្ធអំពើប្លន់ ៨នាក់ ដែលតែងតែធ្វើសកម្មភាព នាពេលកន្លងទៅ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នោះ ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះ មានស្រីម្នាក់ នៅយប់ថ្ងៃទី១០ ឧសភា ២០១៦ នេះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីកងរាជអាវុធខណ្ឌ បានឲ្យ Post News ដឹងថា ជនសង្ស័យទាំង ៨នាក់នេះ ពាក់ពន្ធ័ករណីកាប់ប្លន់ មិនបានសម្រេច នៅយប់ថ្ងៃទី៧ ឧសភា ២០១៦ នេះ នៅចំណុចផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន្ត បណ្តាល ឲ្យជនរងគ្រោះ របួសស្រាល តែប្លន់មិនបានសម្រេច រួចក៏នាំគ្នាគេចខ្លួន ទើបតែយប់មិញ សមត្ថកិច្ចក្រសោប បានទាំងហ្វូង តែម្តង។ ក្រៅពីសមត្ថកិច្ចចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាង មួយចំនួន រួមមាន ម៉ូតូ ៣គ្រឿង ដាវ ៣ដើម កាំបិតតូច២ ប្រដាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ផងដែរ៕
មតិយោបល់