ព័ត៌មានជាតិ

Update៖ សាកសពយោធា ដែលជួបឧបទ្ទវហេតុ បាក់ស្ពាននៅស្រុកសៀមប៉ាង មិនទាន់រកឃើញនោះទេ

ស្ទឹងត្រែង: លោកវរសេនីយន៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់ Post News ថា រហូតមកទល់ម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ សាកសពយោធា ២រូប ដែលជួបឧបទ្ទវហេតុបាក់ស្ពាននោះ នៅមិនទាន់រកឃើញនោះទេ ពុំដូចសារព័ត៌មានមួយចំនួន បានចុះផ្សាយទេ។

ឧបទ្ទវហេតុនេះ បានកើតទ្បើងនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលពីវេលាម៉ោង ៩ជាងពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

សូមពុកម៉ែកបងប្អូន ដែលរស់នៅតាមដងទន្លេសេកុង មានឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងស្រែសំបូរ ប៉ែកខាងក្រោមសូមជួយស្វែងរក និងសំឡឹងមើលនៅតាមដងទន្លេងផងក្រែងជួបប្រទះ និងសូមរាយការណ៍ជាបន្ទាន់ផង ។

ជនរងគ្រោះមានឈ្មោះ៖
១/គីណាក់ ដាលី ភេទប្រុស
២/សុខ វ៉ាន់ឌី ភេទប្រុស អ្នកទាំងពីរនៅបម្រើការ នៅវរកាំភ្លើងធំ ទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១៕

មតិយោបល់