កំពតៈ នៅល្ងាចថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការ ជាមួយកម្លាំង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អធិការព្រៃនប់ និងនាយកដ្ឋានជំនាញព្រហ្មទណ្ឌ សន្តិសុខ បានចាប់ខ្លួនមុខសញ្ញាឃាតកម្ម ១នាក់ ឈ្មោះ ឡុង រន ភេទប្រុស អាយុ៥២ឆ្នាំ កំណើត និងសព្វថ្ងៃភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ចាប់ខ្លួននៅភូមិវាលធំ ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមដីកាបញ្ជាចូលខ្លួនលេខ១១៧៣ ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៩ ពីបទ ឃាតកម្មគិតទុកមុន នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង៦ និង៣០នាទី។
ខ្ញុំបាទសូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡី ថេង ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិឃុំកើតហេតុ ត្រូវបានឈ្មោះ ទេន សារ៉ូ និងឪពុក ឡុង រី នាំគ្នាស្ទាក់កាប់និងវាយបណ្តាលឱ្យស្លាប់ នៅតាមផ្លូវ ក្បែរផ្ទះរបស់ជនសង្ស័យ រួចគេចខ្លួន តាំងពីពេលនោះ (មូលហេតុ គំនុំ ទៅលើជនរងគ្រោះ ចោទថា ឡុង រី ចេះធ្វើអំពើអាបធ្មប់ ទៅលើកូនចៅ របស់គាត់)។
(ចាប់ខ្លួនរួចហើយកាលពីល្ងាច23-7-2019)
បចុប្បន្នជនសង្ស័យកំពុងកសាងសំណុណរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់