ព័ត៌មានជាតិ

Update៖សំណាង១ក្នុងមួយម៉ឺនគ្រោះថ្នាក់ មនុស្ស៣នាក់ខ្ទាតចេញក្រៅចំណែកម៉ូតូចូលក្នុងរថយន្តខ្ទេច

ភ្នំពេញ: ម៉ូតូនិចមួយគ្រឿងជិះដោយយុវជន៣នាក់ កំពុងធ្វើដំណើរតាមផ្លូវត្រូវបានរថយន្តកុងតៃន័រ បើកស្របទិសមកកៀរ ទាក់ទាញម៉ូតូចូលទៅរថយន្ត ដាច់កង់ម៉ូតូខាងក្រោយ ខ្ទាតចេញក្រៅ យុវជនតាំង៣នាក់រងរបួស កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូ និច ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-6703 ជិះដោយយុវជន៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តកុងតៃន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4418 ដែលបើកស្របទិស មកកៀរម៉ូតូ ខ្ទាតជនរងគ្រោះទាំង៣នាក់ផ្លោងចេញក្រៅ ម៉ូតូ ទាក់ទាញចូលក្រោមជាប់រថយន្ត ខ្ទេច ដាច់កង់ក្រោយ របូត ចេញក្រៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ បានឡើងជិះកង់បីទៅពេទ្យខ្លួនឯង ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ច ចាត់ចែង ដើម្បីយកម៉ូតូចេញពីក្រោមរថយន្ត ទៅរក្សាទុកនៅផ្នែកជំនាញ រងចាំការដោះស្រាយពេលក្រោយ ៕

 

មតិយោបល់