ព័ត៌មានជាតិ

រត់ទៅណារួច! មុខសញ្ញាឆក់២នាក់ជាប់ខ្នោះរបស់អាវុធហត្ថខេត្តព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង១និង’២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្នាក់ការសន្តិសុខ ៤០១ និង៤០២ ចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ១គ្រឿង ដែលធ្វើសកម្មភាពឆក់កាបូប នៅផ្ទះលក់បាយមួយកន្លែងស្ថិតនៅភូមិត្រពាំគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័ត្រូវបានចាប់ខ្លួននៅចំណុចភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ក្រោយពីការសាកសួរ និងបញ្ជាក់ពីជនរងគ្រោះចង្អុលបង្ហាញកំណត់មុខសញ្ញាផងនោះ ជនសង្ស័យទាំងពីរនាក់បានសារភាពថាពួកគេពិតជាបានឆក់កាបូបពីជនរងគ្រោះពិតមែន។
បចុប្បន្នជនសង្ស័យនិងវត្ថុតាង បាន បញ្ជូន ទៅការិល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តតាមនិតិវិធី ៕

 

មតិយោបល់