ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករថយន្តកង់តឺន័រកំពុងឈប់ នៅលើចញ្ចើមថ្នល់ពីក្រោយបណ្តាលឲ្យស្លាប់

កណ្តាល: នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង០០នាទី ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០
ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម៉ូតូ០១គ្រឿងម៉ាក HONDA DREAM125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល 1Y-5419 បើកបរដោយឈ្មោះ សរ ថាវរី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បើកបររថយន្តឲ្យក្រុមហ៊ុនហុងឡេងហូរ (រថយន្តដែលបើកចតទុកនៅផែមកខ្ចីខ្សែកេវបញ្ឆេះរថយន្ត) មានទីលំនៅភូមិ ក្រាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១ លុះពេលបើក មកដល់កន្លែងកើតហេតុខាងលើ បានបុកពីក្រោយរថយន្តកង់តឺន័រមិនស្គាល់អត្តសញ្ញាណ ដែលឈប់ចតនៅលើផ្លូវស្របទិសដៅគ្នា
ពីភ្នំពេញទៅអ្នកលឿង បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។

សូមបញ្ចាក់ថា៖ នៅត្រង់ចំណុចកំពុងផែដែរ ស្ថិតនៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ មានជនរងគ្រោះបានស្លាប់ជាច្រើនអ្នកណាស់ បើបានធ្វើដំណើរមកដល់ត្រង់ចំណុចខាងលើ នេះត្រូវមានការប្រុងប្រយ័ត្ន ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់