ព្រះសីហនុៈ កាលពីវេលាម៉ោងជិត ១១ និង០០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីហិង្សា រវាងកម្មករជនជាតិចិនមានគ្នា០៦នាក់ ព្រួតគ្នាវាយទៅលើជនជាតិចិនម្នាក់ទៀត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ជនរងគ្រោះឈ្មោះ ឈិន ចុងហាន ភេទប្រុស។ មូលហេតុ៖ បណ្តាលមកពីក្រុមកម្មករជនជាតិចិនខឹង រឿងមិនបើកលុយឲ្យកម្មករ។
ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះដល់ទីតាំងខាងលើ រួចឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕


មតិយោបល់