ព័ត៌មានជាតិ

នរណាមិនឆ្ងល់បើឮសម្លេងយំបែបនេះ ពេលចុះ មើល ម្នាក់ៗរត់បាតជើងសព្រាត

ភ្នំពេញ: ក្រុមជនសង្ស័យមួយក្រុមដើរទាក់ឆ្កែ ត្រូវបានប្រជាពលរដ្ឋនាំគ្នា ដេញភ័យរត់ចោលម៉ូតូ និងឆ្កែបាត់ ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣៥នាទីទៀបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូ ដែល ជនសង្ស័យ រត់ ចោល ម៉ាក ហុងដា ឌ្រី ម សេរី ២០១៤ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ព្រៃវែង 1F-5047 ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឮសូរសម្លេងឆ្កែយំ បន្ទាប់មកប្រជាពលរដ្ឋម្នាក់ រស់នៅភូមិខាងលើ បានចុះមើល ស្រាប់តែឃើញជនសង្ស័យមានម៉ូតូ ៣គ្រឿង ដោយជនសង្ស័យ ២ម៉ូតូ ជិះគេចខ្លួនបាត់ហើយ ជនសង្ស័យ ២នាក់ ជិះម៉ូតូឌុបឆ្កែ ត្រូវ បានប្រជាពលរដ្ឋឃាត់សួរនាំ ហើយជនសង្ស័យយកដែកដែលវាយសត្វឆ្កែ វាយបុរសម្នាក់ហើយបុរសដែលជនសង្ស័យ វាយបានស្រែកហៅ ប្រជាពលរដ្ឋ ឲ្យមកជួយហើយស្រាប់តែជនសង្ស័យខាងលើ ភ័យរត់ចោលម៉ូតូព្រមទាំងសត្វឆ្កែ ដែលទើបតែលួចបានគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានប្តឹង ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាម ៗ ផងដែរ ចំណែកឯម៉ូតូជនសង្ស័យ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ចោមចៅទី១ រីឯសត្វឆ្កែ សមត្ថកិច្ចប្រគល់ឲ្យប្រជាពលរដ្ឋនៅកន្លែងកើតហេតុចាត់ចែង៕

មតិយោបល់