ព័ត៌មានជាតិ

សាហាវណាស់! កូនបង្កើត ចាប់ម្ដាយចងស្លាបសេកនឹងសសរផ្ទះ ហើយវាយធ្វើបាបតាមអំពើចិត្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្វាយរៀង: កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ស្ថិតនៅចំណុចភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ជនសង្ស័យឈ្មោះ ឆោម មាន ហៅ ពេជ្រ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ក្នុងភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកស្ត្រីជាម្ដាយរងគ្រោះ (ជាម្ដាយ) ឈ្មោះ វ៉ា រ៉ន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ឃុំកើតហេតុ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះជាម្ដាយ បានឲ្យដឹងថា មុនកើតហេតុ កូនប្រុសគាត់ បានមកទារលុយពីគាត់ជាម្ដាយចំនួន២ម៉ឺនរៀល ដើម្បីយកទៅទុកហូបបាយ ពេលដើររកការងារធ្វើ ។

បន្ទាប់ពីបានលុយហើយ កូនប្រុសក៏បានបាត់ខ្លួនពីផ្ទះ២ថ្ងៃ ស្រាប់តែនៅថ្ងៃកើតហេតុ កូនក៏ត្រឡប់មកវិញ ហើយបានធ្វើសកម្មភាព ចាប់គាត់ជាម្ដាយចង នៅនឹងសសរក្រោមផ្ទះ និងវាយធ្វើបាបតាមអំពើចិត្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នារាយការណ៍ទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួន។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការនគរបាលស្រុកស្វាយជ្រំ ដើម្បី កសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

មតិយោបល់