ព័ត៌មានជាតិ

អាជ្ញាធរនៅតែបន្តចុះរុះរើស្លាកសញ្ញាសង់រំលោភដីចំណីផ្លូវ

ភ្នំពេញ: នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ លោក ឯក ឃុនដឿន អភិបាលខណ្ឌ បានចាត់តាំងលោក ចាន់ បណ្ឌិតអភិបាលរង ដឹកនាំកម្លាំងជម្រុះអធិការខណ្ឌទួលគោក បន្តអនុវត្តន៍រុះរើណែនាំអប់រំបងប្អូនចូលរួមរក្សារំដោះការរំលោភ ក៏ដូចជារក្សាចំណីផ្លូវ ដើម្បីសោភ័ណភាពទីក្រុងមានភាពស្រស់ស្អាត មានអនាម័យល្អថែមទាំងកាត់បន្ថយគ្រោះចរាចរណ៍ និងការកក់ស្ទះ ដល់អ្នកធ្វើដំណើរដោយថ្មើរជើង តាមដងផ្លូវ២១៥ ដែលស្ថិតនៅក្នុងសង្កាត់ទាំង៣ មានសង្កាត់ ផ្សារដេប៉ូ១ ផ្សារដេប៉ូ២ ផ្សារដេប៉ូ៣ រាជធានីភ្នំពេញ៕

មតិយោបល់