ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ

កោះកុង: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ នៅវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្រែកក្រឹស ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត (ស្លាប់)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានស្រុកកោះកុង ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសពត្រូវបានតម្កល់នៅវត្តត្រពាំងរូង រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបើករត់គេចបាត់ស្រមោល៕

មតិយោបល់