Post News Media ព័ត៌មានជាតិ ជនសង្ស័យមិនស្...

ជនសង្ស័យមិនស្គាល់អត្តញ្ញាណ និងមិនដឹងថាមានគ្នាប៉ុន្មាននាក់ បានធ្វើសកម្មភាពលួចរថយន្ដបាឡែន បាត់ស្រមោល

ភ្នំពេញ: រថយន្ដមួយគ្រឿងម៉ាក camary បាឡែន ពាក់ស្លាកលេខភ្នំពេញ 2AR-2991 ត្រូវបានចោរ លួចយកទៅបាត់ស្រមោល កាលពីវេលាម៉ោង៩ និង ០៥ នាទីយប់ថ្ងៃទី២៥ ខែកក្កដា ២០១៩ នៅម្ដុំហាងម្លប់ច័ន្នត្រជាក់ចិត្ត តាមបណ្ដោយផ្លូវជាតិលេខ 6A ស្ថិតក្នុង ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើសិនជាបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញរថយន្ដនេះ សូមផ្ដល់ព័ត៌មានឲ្យប៉ូលិស ដែលនៅជិតបងប្អូនភ្លាម ដើម្បី ឲ្យប៉ូលិសឃាត់រថយន្ដនេះទុកផង៕