ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូឌុបគ្នាចូលចំណែកផ្លូវរថយន្តដឹកដីដែលកំពុងបើកលឿន បុកស្លាប់៤នាក់យ៉ាងអាណោចអាធ័ម

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បានជិះទៅបុកជាមួយរថយន្តដឹកដីពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA CLICK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-4477 បើកបរដោយឈ្មោះ ខាត់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ (បើកបរមានទិសដៅពីជើងទៅត្បូង) រួមដំណើរចំនួន៣នាក់ ទី១/ឈ្មោះ ហៀង ភ័ស្ត អាយុ២៥ឆ្នាំ (ត្រូវជាប្រពន្ធ) ២/ឈ្មោះ ហៀង ធីតា ភេទស្រី អាយុ១៣ឆ្នាំ ៣/ឈ្មោះ ហៀង ផៃយ៉ម ភេទស្រី អាយុ១២ឆ្នាំ (អ្នកទាំង៣ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ)។ ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2412 ប្រភេទបែន (អ្នកបើកបររត់គេច) ជាកម្មសិទ្ធិរបស់ឈ្មោះ គឹម ថង មានទីលំនៅផ្ទះលេខ២០២ ផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (បើកបរមានទិសដៅផ្ទុយគ្នា) ។

ចំណែកមូលហេតុ តាមសេចក្តីសន្និដ្ឋានជំហានដំបូង ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរចូលចំណែកផ្លូវយានម្ខាងទៀត ដែលមានទិសដៅផ្ទុយគ្នា។ ចំណែកអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន៕

មតិយោបល់