កោះកុងៈ នៅវេលាម៉ោង ៤ និង៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែត្រ ៨៥-៨៦ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង បង្ករដោយរថយន្ត បុកនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។
រថយន្ដបង្ក ពណ៌ទឹកប្រាក់/បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B 9305 និងសណ្ដោងរឺម៉ក ស្លាកលេខ 4A 0827 បើកបរដោយឈ្មោះ ជួប មករា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត និងអ្នករួមដំណើរម្នាក់ បានបើកបុកនឹងម៉ូតូ Yamaha ពណ៌ខ្មៅ ពុំមានពាក់ស្លាកលេខ បើកបរដោយឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។
ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បានបើកបររថយន្តរត់គេចខ្លួន ពីកន្លែងកើតហេតុ។
ក្រោយមកសមត្ថកិច្ច បានធ្វើការស្រាវជ្រាវឃាត់តៃកុងបាន នៅស្រុកមណ្ឌលសីមា បាននាំខ្លួនយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងបំពេញសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ចំណែកឯសាកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់