តាមប្រភពព័ត៌មានរបស់ Newspaper Law of China បានឲ្យដឹងថា បុរសវ័យ ៤៩ ឆ្នាំម្នាក់ រស់នៅក្នុងតំបន់ Tongzhou ក្នុងទីក្រុងប៉េកាំង ត្រូវបានចាប់ខ្លួនពីបទរំលោភបំពាន់ផ្លូវភេទ។
បុរសវ័យ ៤៩ ឆ្នាំរូបនេះត្រូវបានគេស្គាល់ឈ្មោះថា Simon ដែលទើបតែចេញពីគុក កាលពី ៨ ឆ្នាំមុន ពីបទ ប្លន់ និងចោរកម្ម និងត្រូវបានគេដោះលែងនៅក្នុងឆ្នាំ ២០០៤ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរគាត់បានបែកជាមួយនឹងប្រពន្ធរបស់ខ្លួនជាយូរណាស់មកហើយ ដោយមានតែកូនស្រីរបស់ខ្លួនដែលរស់នៅជាទៀងទាត់ ជាមួយនឹងបុរសឈ្មោះ Simon និងស្វែងរកលុយជួលស្រីខូច ដើម្បីដោះស្រាយតម្រូវការឪពុកខ្លួន។ ជាមួយនឹងសេចក្តីស្រេកឃ្លាន តណ្ហា របស់ Simon នឹងស្របពេលដែលខ្វះខាតលុយផងដែរនោះ គាត់ក៏បានដាច់ចិត្តរំលោភកូនស្រីរបស់ខ្លួន ។
ប៉ូលិសបាននិយាយថា ក្នុងអំឡុងពេល ចាប់ពីខែ មករា ដល់ ឧសភា ក្នុងឆ្នាំ ២០១១ ដល់ ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៣ ក្នុងបន្ទប់ក្រោមដី នៃក្រុមគ្រួសារនេះ ត្រូវបានប្រើប្រាស់ដោយបច្ចេកទេសជាច្រើន ដែលប្រើបង្ខំលើកូនស្រីអាយុ ១៨ ឆ្នាំ ដើម្បីរួមភេទ និងគំរាមមិនឲ្យកូនស្រីរបស់ខ្លួនប្រាប់នរណានោះទេ បើសិនជាប្រាប់នឹងសម្លាប់ចោលទាំងពីរ ។ ទម្លាប់ឪពុកកំហូចនេះជារៀងរាល់ថ្ងៃតែងតែលួចមើលកូនស្រីផ្លាស់សម្លៀកបំពាក់ និងពេលងូតទឹក ។ ដោយសារតែការអត់ធ្មត់អត់បាន នាងបានប្រាប់រឿងរ៉ាវនេះទៅកាន់បងប្អូនប្រុសរបស់នាង រួចបងប្អូនប្រុសរបស់នាងបានទៅប្តឹងប៉ូលិស រំពេចជាមួយគ្នានោះដែរ ឪពុកកំហូចរូបនេះ ត្រូវបានចាប់ខ្លួន។
ឪពុកចិត្តតិរច្ចានរូបនេះ ត្រូវបានតុលាការ ក្នុងទីក្រុងប៉េកាំងសម្រេចផ្តន្ទាទោស ឲ្យជាប់គុក រយៈពេល ៥ ឆ្នាំ៕
មតិយោបល់