ភ្នំពេញៈ នៅវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ១ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាគូរស្នេហ៍២នាក់ ក្រោយពីធ្វើសកម្មភាពគាស់តូបលក់គ្រឿងអលង្ការ (ការឡៃ) យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ
លុយ១,៤០០,០០០រៀលនឹង១៥០ដុល្លារបានសម្រេចរួចគេចខ្លួនបាត់នៅផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ នួន និស្ស័យពេជ្រ ហៅ ពេជ្រ ភេទប្រុស អាយុ ២០ឆ្នាំមុខរបរមិនពិតប្រាកដ ដ្នាក់នៅ ផ្ទះលេខ៤៤០ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី២ឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(អ្នកទាំងពីរជាគូរស្នេហ៍)។
ជនរងគ្រោះឈ្មោះ អ៊ុក នាង អាយុ ៦៤ឆ្នាំ ភេទស្រី មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ០៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ដំណើររឿង៖ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានរៀបចំតូបលក់ដូរចាក់សោត្រឹមត្រូវរួចទៅផ្ទះសម្រាក លុះដល់ម៉ោង
៩ ជនសង្ស័យ បានធ្វើសកម្មភាពគាស់តូបយកទ្រព្យសម្បត្តិលុយ១,៤០០,០០០រៀល នឹងលុយដុល្លារ១៥០ រួចគេខ្លួនបាត់ស្រមោល។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគបាលស្ទឹងមានជ័យ១ ក្រោយពីកសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចបានបើកការសរាវជ្រាវឈនដល់កំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័បាននៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នាំខ្លួនមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរតែម្ដង ក្រោយពីធ្វើការសាកសួរជនសង្ស័យឆ្លើយសារថា ពួកគេទាំងពីនាក់ពិតជាបានធ្វើសកម្មភាពគាស់តូប យកទ្រព្យសម្បត្តិពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់