ព័ត៌មានជាតិ

រថយន្តបុកសិស្សសាលា បណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ នៅខេត្តកំពង់ចាម

កំពង់ចាម: (ព័ត៌មានបឋម) សមត្ថកិច្ចបានបា្រប់ Post News ថា នៅវេលាម៉ោង ៤និង១៥រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតម្ដុំភ្នំប្រុសភ្នំស្រី តាមផ្លូវជាតិលេខ៧ ភូមិក្រឡា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តប្រភេទធុនធំមួយគ្រឿង បានបុកម៉ូតូសិស្សសាលាកំពុងតែឆ្លងផ្លូវ បណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ចំណែករថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ខណ:ពេលនេះ កម្លាំងមានសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅទីតាំងកន្លែងកើតហេតុ។

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់