ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល

កំពត: យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅវេលាម៉ោង ០៩និង០០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

សពជនរងគ្រោះនេះ មានឈ្មោះ CHAMBERLAIN JOSEPH BLAKE ភេទប្រុស អាយុ ៦៨ឆ្នាំ សញ្ជាតិ កាណាដា។

តាមរយ:ការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យ និងនគរបាលបច្ចេកទេស ជនបរទេសរូបនេះ ស្លាប់ដោយសារជំងឺគាំងបេះដូង។

បច្ចុប្បន្នសព ត្រូវបានរៀបចំបញ្ជូនទៅកន្លែងតម្កល់នៅក្រុមហ៊ុន អូសប៊ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ៕

មតិយោបល់