ព័ត៌មានជាតិ

ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសបន្ទាប់ពី…

ព្រែកព្នៅ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៦និង៤០ នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះវុទ្ធី លើផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រវាងម៉ូតូ ម៉ាក HONDA DUCK ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HT-3914 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ចាប គឹមហុង ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ( ស្លាប់តាមផ្លូវទៅមន្ទីរពេទ្យ ) លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ មួយគ្រឿងម៉ាក HONDA CLICK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-6958 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ខេន សុវណ្ណមានរឹទ្ធិ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( ឃាត់ខ្លួន ) ។
ក្នុងករណីនេះបណ្តាលឲ្យស្លាប់មនុស្ស ១នាក់ របួសស្រាលមនុស្ស ១នាក់ ម៉ូតូខូចខាតធ្ងន់ ០២គ្រឿង ។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់