ព័ត៌មានជាតិ

Update៖​សិស្សវិទ្យាល័យជួនណាត ២នាក់ស្លាប់និងរបួស៤នាក់ដែលអ្នកបើកបររថយន្តធុនធំស្រវឹងស្រារបើកបុក

កំពង់ចាម: ករណីគ្រោះថ្នាក់ចរាចណ៍ដែលគួរឲ្យរន្ធត់បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួសធ្ងន់ស្រាល៤នាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A 4058 (វេអង់) បើកបរដោយឈ្មោះ មាស ម៉ារ៉ុន ភេទប្រុស អាយុ24 ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ ទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកបរពីទិសខាងកើតទៅលិច បានប៉ះទង្គិចជាមួយ កង់ចំនួន ០៣ គ្រឿង៖
១ – ឈ្មោះ ម៉េង ហួយ ភេទស្រី អាយុ ១៥ ឆ្នាំ
២ – ឈ្មោះ រុន ធារ៉ា ភេទស្រី អាយុ ១៥ ឆ្នាំ
៣ – ឈ្មោះ ផែង ម៉ារីយ៉ា ភេទស្រី អាយុ ១៦ ឆ្នាំ
៤ – ឈ្មោះ ផែង សុភ័ង ភេទស្រី អាយុ ១៦ ឆ្នាំ
៥ – ឈ្មោះ នូ ពីន ភេទស្រី អាយុ ១៧ ឆ្នាំ
អ្នកទាំង ០៥ មានទីលំនៅភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជិះកង់ពីទិសខាងកើតទៅលិច។

មូលហេតុ អ្នកបើកបររថយន្តស្រវឹងស្រា។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យ របួសមនុស្ស៤ នាក់ ស្លាប់២ នាក់ និង ខូចខាត កង់ ០៣ គ្រឿង ឯរថយន្តខូចខាតតិចតួច។

ក្រោយកើតហេតុអ្នកបើកបររថយន្តបានឃាត់ខ្លួននិងវត្ថុតាងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់