ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនស្រ្តីជនជាតិថៃម្នាក់ ពាក់ព័ន្ធ លួចនាំចូលថ្នាំញៀនជាង២គីឡូក្រាមតាមច្រកព្រលានយន្តហោះ

(ភ្នំពេញ): កម្លាំងគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្នែកច្រកអ្នកដំណើរ រួមនិងសមត្ថកិច្ចពាក់ព័ន្ធដឹកនាំ ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានស្ទាក់ចាប់ស្រ្តីជនជាតិថៃម្នាក់ លួចនាំចូលថ្នាំញៀនប្រភេទកូកាអ៉ីនទម្ងន់ជាង ២,៥គីឡូក្រាម បង្កប់ក្នុងសូកូឡា។
ប្រតិបត្តិការបង្រ្កាបការជួញដូរនេះ បានធ្វើឡើងនៅវេលាម៉ោង ៨យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ 

យោងតាមប្រភពព័ត៌មានមន្រ្តី គយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ស្រ្តីជនជាតិថៃនេះ មានឈ្មោះ KAEWKANLAYA AMPHAWAN ធ្វើ ដំណើរមកពីប្រទេសកាតា តាមជើងយន្តហោះលេខ QR970 (ដូហា-ភ្នំពេញ)។
   
    
    
   

មតិយោបល់