ព័ត៌មានជាតិ

ស្នេហាស្រីស្រឡាញ់ស្រីភេទដូចគ្នា ម្តាយដើរស្វែងរកកៀងកៀរ ព្យាយាមបំបែក

ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់ទទួលរងនូវសម្ពាធរបស់ក្រុមគ្រួសារ ក្រោយពីដាក់ចិត្ត ដាក់កាយ សប្បាយលង់វក់នឹងស្នេហា ស្រីស្រឡាញ់ស្រី ដែលជាភេទដូចគ្នា ម្តាយតាមស្វែងរកឃើញ ព្យាយាមបំបែក ប្រកែកសម្តីគ្នា ផ្អើលសមត្ថកិច្ចចុះទៅសម្របសម្រួល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខាងមុខរោងចក្រហុងវ៉ា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ដពោធិសែនជ័យ ។

រឿងរ៉ាវស្នេហាស្រីនិងស្រីខាងលើ ខណៈដែលក្នុងក្រុមគ្រួសារ កំពុងតែឆោឡោ ទាំងក្តីមិនពេញចិត្ត និងខឹងសម្បា ជាមួយកូនស្រី គ្រាន់តែស្គាល់តួរអង្គខាងស្រី ឈ្មោះ ស៊ីម លក្ខិណា ស្រី អាយុ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ហុងវ៉ា ស្នាក់នៅផ្ទះជួលភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិម្រាម ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។
ចំណែកស្ត្រី ជាតួរអង្គ ធ្វើជាប្រុស មិនអនុញាតឲ្យស្គាល់អត្តសញ្ញាណ គ្រាន់ ជាកម្មការនីរោងចក្រ ធ្វើការនិងស្នាក់នៅជាមួយគ្នា ។

ក្នុងជម្លោះសម្តីបញ្ហាក្នុងគ្រួសារ ភាគីតួរស្រី បានឲ្យដឹងថា រូបនានអស់ជម្រើសហើយ ក្រោយពីក្រុមគ្រួសារ មិនពេញចិត្ត នូវស្នហារបស់នាង មួយលើក មិនពេញចិត្ត ២លើកមិនពេញចិត្ត មិនដឹងធ្វើយ៉ាងណាឲ្យគាប់ចិត្ត សម្រេចដាច់ចិត្តស្រឡាញ់ស្រីដូចគ្នា នៅពេលនេះ ម្តាយមិនពេញចិត្ត។

តាមភាគីខាងម្តាយ បានឲ្យដឹងថា កូនស្រីអីខុសគេឯង កើតមក ខ្លួនធំក្រមុំពេញវ័យ ហារស្តីឡើង យកស្រីដូចគ្នាធ្វើជាប្តី ។ ស្ត្រីជាម្តាយបន្តទៀតថា កូនស្រីរបស់គាត់រូបនេះ ជួបស្នេហ៍ទី១ ស្រឡាញ់ភេទផ្ទុយគ្នាក៏ពិតមែន តែភាគីខាងប្រុស ប្រើប្រាស់នូវសារធាតុញៀន ទើបគាត់បំបែក បំបាក់ រួចម្តងហើយ ក្រោយពីហាម ភាគីខាងកូនប្រុស ហាមមិនស្តាប់ ចូលមកមានស្នេហាលើកទី២ បែរជាកូនស្រី ស្រទ្បាញ់ស្រីដូចគ្នា ហើយត្រូវបានគាត់បំបែកទៀត លុះមកដល់ កូនស្រីមានស្នេហ៍លើកទី៣ តាំងពីអំឡុងខែមករា ឆ្នាំ២០១៩ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ កូនស្រី ទោះជាហាម នៅមិនស្តាប់ គេចវេសលាក់បាំង រហូត កាន់តែសង្ស័យ តាមស្វាវជ្រាវស្វែងរក ទីបំផុត នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នេះរកឃើញ ដឹងកន្លែង ទើបធ្វើដំណើរតាំងពីស្រុក ដើម្បីសួរនាំ និងចង់យកកូនស្រី វិលទៅផ្ទះវិញ ពោលគាត់ ក៏ដូចជាក្រុមគ្រួសារ មិនពេញចិត្ត នូវស្នេហារបស់កូនស្រី ស្រឡាញ់ស្រី ជាភេទដូចគ្នានេះឡើយ ។

ដោយឡែក ភាគីតួរអង្គស្រី ដើរតួរធ្វើជាប្រុស មិនអនុញ្ញាតឲ្យស្គាល់អត្តសញ្ញាណឡើយ ព្យាយាមគេចមុខ ។

ករណីខាងលើ ដោយមានទំនាស់សម្តី រវាងម្តាយនិងកូន ត្រូវបានសមត្ថកិច្ច ចុះទៅសម្របសម្រួលហៅ នាំទៅនិយាយគ្នានៅប៉ុស្តិ៍ ជៀសវាង វិប្បត្តិក្នុងគ្រួសារខាងលើ ក្លាយជាហិង្សា ដោយប្រការណាមួយ ក៏ប៉ុន្តែ ក្រោយពីទៅដល់ប៉ុស្តិ៍នគរបាលចោមចៅ១ ភាគីខាងកូនស្រី នៅតែប្រកាន់ជំហរមួយ ស្រីស្រឡាញ់ស្រី រឿងអ្វីមិនល្អ ហើយក៏នាំគ្នាឡើងជិះម៉ូតូ ចាកចេញទៅបាត់ រីឯភាគីខាងម្តាយ ក៏ធ្វើដំណើរទៅតាមដែរ៕

មតិយោបល់