ព័ត៌មានជាតិ

ក្រុម​ចោរ​គាស់​ទ្វារផ្ទះ​ចូល​លួច​យក​មាសប្រាក់​អស់​ ១៥.០០០​ដុល្លារ​ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោរ​ចេញ​ទៅ​ធ្វើការ​បាត់

បាត់ដំបង​: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ចន្លោះ​ ០៨​និង​៣០​នាទី​ដល់​ ១០​និង​០០​នាទី​ មាន​ចោរ​មួយ​ក្រុម​ បាន​លួច​គាស់​ទ្វារផ្ទះ​ ចូល​លួច​សម្ភារ​ ត្រង់​ចំណុច​ក្រុម​ទី​១៥​ ភូមិ​អូរ​តា​គាំ​១​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ។​

សមត្ថកិច្ច​បាន​រាយការណ៍​ឲ្យដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ គិ​ម​ ​សុទ្ធា​រី​ ភេទ​ស្រី​ អាយុ ​៤០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សង្កាត់​ខាងលើ​ (​ម្ចាស់ផ្ទះ​ចាក់សោរ​ទៅ​ធ្វើការ​)​ សម្ភារ:​បាត់បង់​រួម​មាន​៖​
ចិ​ញ្ជៀ​ន​ពេជ្រ​ចំនួន​២​វង់​​
ខ្សែដៃ​ប្លា​ក​ទី​ន​ចំនួន​១
ខ្សែ​ក​ពេជ្រ​ចំនួន​១
ខ្សែ​ក​ប្លា​ក​ទី​ន​ចំនួន​៣
ប្រាក់​ដុល្លារ​ចំនួន​ $១៥០០​ និង​ប្រាក់​ខ្មែរ​ចំនួន​ ១.០០០.០០០​រៀល​ សរុប​ជា​ទឹកប្រាក់​ចំនួន​ ១៥.០០០​ដុល្លារ​។​

ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​វែក​រកមុខ​ជនសង្ស័យ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

មតិយោបល់