ព័ត៌មានជាតិ

ឃាត់ខ្លួនប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ និងអនុប្រធាន…

ពោធិ៍សាត់ៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ៩ និង០០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ខាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ។

ទី១.ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីសុរិយោដីខេត្តពោធិ៍សាត់
ទី២.ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីទទួលការងារសំណង់
ទី៣.ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។

សូមបញ្ជាក់៖ ករណីនេះ សារព័ត៌មាន Post News មិនអាចស្វែងរកប្រភពពីអង្គភាព ACU បានទេ ថាតើការឃាត់ខ្លួនមន្ត្រីខាងលើនេះ ជាប់ពាក់ព័ន្ធនឹងករណីអ្វីឲ្យពិតប្រាកដ៕

មតិយោបល់