ព័ត៌មានជាតិ

Update៖ ដឹងមូលហេតុអគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅសង្កាត់ផ្សារឆ្នាំងហើយ

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨និង៤៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០៩ កើតមានករណីអគ្គិភ័យឆេះផ្ទះ ត្រង់ចំណុចភូមិ ត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យខូចខាតបន្ទប់ដេកផ្នែកខាងក្នុង នឹងកន្លែងដាក់ចង្ក្រានដាំបាយ ១ខ្នង។

ជនរងគ្រោះមានឈ្មោះ ហ៊ុន គឹមហេង ភេទស្រី អាយុ ៥២ឆ្នាំ ទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ ផ្ទះមានទំហំ (ទទឹង ៣ម៉ែត្រ ×បណ្ដោយ ៤ម៉ែត្រ)
ធ្វើអំពីឈើប្រក់ស័ង្កសីឆេះជញ្ជាំង នឹងសម្ភារ:មួយចំនួន

មូលហេតុ៖ បណ្ដាលមកពីកម្ទេច រងើកភ្លើងសល់ក្នុងចង្ក្រាន។

សូមបញ្ជាក់៖ ក្នុងពេលកើតហេតុប្រជាពលរដ្ឋ ប្រជាការពារ នគរបាលចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា៕

មតិយោបល់