ព្រៃវែងៈ បន្ទាប់ពីទទួលបានបណ្តឹងតាមទូរស័ព្ទពីលោកមេភូមិជ្រលង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប្រាសាទ បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ជាឪពុកចុងចាប់រំលោភកូនរបស់ខ្លួនជាច្រើនដង វេលាម៉ោង ៧និង៥០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមរបាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ៦និង២៥នាទី មានឈ្មោះ ហ៊ុន សាវៀន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានមកប្តឹងរាយការណ៍ដល់ លោកមេភូមិជ្រលងឈ្មោះ នុត ភន ថាមានឈ្មោះ ញ៉ែម នួន ត្រូវជាឪពុកចុងបានចាប់រំលោភកូនរបស់ខ្លួន ដែលត្រូវជាក្មួយស្រីរបស់គាត់។ ក្រោយមកនៅវេលាម៉ោង១៩និង៥០នាទី មេភូមិជ្រលង ក៏បានរាយការណ៍តាមទូរស័ព្ទមក នគរបាលប៉ុស្តិ៍រដ្ឋបាលប្រាសាទ នូវករណីខាងលើនេះទៀត និងឲ្យសមត្ថកិច្ចប៉ុស្តិ៍ចុះជួយធ្វើអន្តរាគមន៍។
បន្ទាប់មកសមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ញ៉ែម នួន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក យកមកប៉ុស្តិ៍ដើម្បីស៊ើបសួរបញ្ជាក់។
តាមការសាកសួរជនរងគ្រោះឈ្មោះ ហ លណ ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិ ឃុំប្រាសាទ ស្រុកកំពង់ត្របែក បានរាយការណ៍ជូនសមត្ថកិច្ចថា ឪពុកចុងឈ្មោះ ញ៉ែម នួន បានចាប់រំលោភរូបខ្លួន តាំងពីអាយុ១៣ឆ្នាំ រហូតដល់១៤ឆ្នាំ ជាច្រើនដងរួចមកហើយ តែគាត់គំរាមមិនឲ្យនិយាយប្រាប់អ្នកណាឡើយ។ ហើយមកដល់សព្វថ្ងៃនេះ នាងបានបាត់រដូវរយ:ពេលពីរខែហើយ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនទុកនៅប៉ុស្តិ៍ប្រាសាទ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕
មតិយោបល់