ព័ត៌មានជាតិ

សង្ស័យខុសបច្ចេកទេស បុរសម្នាក់ ត្រូវខ្សែងភ្លើងឆក់ស្លាប់ ចោលប្រពន្ធ និងកូន

កំពង់ចាម: កាលពីវេលាម៉ោង ៥ និង ១៥នាទីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម មានករណីឆ្លងចន្តរអគ្គិសនី បណ្ដាលឲ្យឆក់បុរសម្នាក់ ស្លាប់ចោលប្រពន្ធ និងកូនយ៉ាងអាណោចអាធ័ម។

ជនរងគ្រោះឈ្មោះ យីន ភាច ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុ។

មូលហេតុ៖ ទៅឆក់ត្រី ភ្លាត់ស្នៀត បែរឆក់ខ្លួនឯងស្លាប់។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចជំនាញ បានចុះធ្វើកោសល្យវិច័យសព ជនរងគ្រោះពិតជាស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់ប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់