ឧត្តរមានជ័យៈ អាជ្ញាធរ និងសមត្ថកិច្ច ស្រុកបន្ទាយអំពិល ចុះចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងធ្វើវេទិការសាធារណៈ ផ្សព្វផ្សាយ ពីច្បាប់ចរាចរផ្លូវគោកថ្មី ដល់ប្រជាពលរដ្ឋ ចូលរួម១៩០នាក់ ។
ពិធីនេះ បានធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រោមវត្តមាន លោកអនុសេនីយ៍ទោ ដៀន សរឿន នាយប៉ុស្តិ៍ រដ្ឋបាលអំពិល សហការជាមួយអាជ្ញាធរមូលដ្ឋាន។
នៅក្នុងពិធីនោះផងដែរ និងបានចែក លេខទូរស័ព្ទ ថ្នាក់ដឹកនាំ អធិការ អធិការរងនិងនាយប៉ុស្តិ៍ បានចំនួន១៩០សន្លឹក ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ ងាយស្រួលជូនដំណឹង ឫ ហេតុការផ្សេងៗ។ នៅក្នុងឱកាសនោះផងដែលប្រជាពលរដ្ឋ នៅក្នុងភូមិខាងលើបានសប្បាយចិត្ត និងត្រេកអរ យ៉ាងខ្លាំង ដល់សមត្ថកិច្ចដែលបានយកអត្តសញ្ញាណប័ណ្ណ មកចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋាន៕
មតិយោបល់