ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម (លួចរថយន្ត)

ភ្នំពេញ: នៅវេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានទទួលពាក្យបណ្តឹងឈ្មោះ ហេង សំអឿន ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅចំណុចភូមិត្រពាំអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញថា បានបាត់រថយន្ត។

រថយន្តខាងលើ ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាក់លេខ ភ្នំពេញ -2AX -4134 លេខតួKPDFBDL 813P169681 និងលេខ ម៉ាស៊ីន 66291110115756 បានបាត់កាលពីយប់ តែទើបដឹងពេលព្រឹកឡើងម៉ោង៦ និង០០នាទី បន្ទាប់មកម្ចាស់ បានឆែកមើលតាមប្រព័ន្ធ GPS រហូតមកដល់ក្រោយផ្ទះ ឈ្មោះ សុខ បូរី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

លទ្ធផលស្រាវជ្រាវ និងតាមការចង្អុលបង្ហាញ របស់ម្ចាស់រថយន្ត បានរកឃើញវត្ថុតាងមួយចំនួន នៅពីក្រោយម្ចាស់ផ្ទះខាងលើ ដូចខាងក្រោម៖
– ស្ទះGPS ពណ៌ខ្មៅបាក់ មួយកំណាត់
– ខ្សែភ្លើង ពណ៌លឿង និងខ្មៅ ( ខ្សែភ្លើងអំពូល លើដំបូលឡាន)
– តែម តុក្កតាពណ៌លឿង ០១
– តែមពណ៌ ខៀវអក្សរកូរ៉េ ដាច់កំណាត់ ដែលម្ចាស់ឡានចំណាំបាន សម្ភារ:ទាំងអស់នេះ នៅជាប់រថយន្តគាត់។

ក្រោយឆែកឃើញ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ៣នាក់ យកមកសួរនាំនៅប៉ុស្ដិ៍ ដើម្បីចាត់ការតាមនិតីវិធី៕

មតិយោបល់