Post News Media ព័ត៌មានជាតិ ស្រីស្អាតបុគ្...

ស្រីស្អាតបុគ្គលិកម៉ាស្សាក្នុងសណ្ឋាគារMH ចំនួន២នាក់ផ្ទុះហិង្សាដាក់គ្នាទាញកន្ត្រៃចាក់ អ្នកឈ្នះចូលប៉ុស្តិ៍ប៉ូលិស អ្នកចាញ់ចូលមន្ទីរពេទ្យ

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ក្នុងករណីប្រើអំពើហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ដោយបានយកកូនកន្ត្រៃសម្រាប់ច្រឹបអំបោះ ចាក់ទៅលើ ជនរងគ្រោះ បណ្តាលឲ្យរងរបួសនៅដើមដៃខាងឆ្វេង, គន្លាក់ដៃខាងឆ្វេង និងរងរបួសធ្ងន់លើចង្កេះខាងឆ្វេង នៅចំណុចសណ្ឋាគារ MH ទីតាំងដីឡូត៍លេខ៦១-៦៣ ផ្លូវលេខ១២២ ក្រុមទី១៩ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

ចំណែក មូលហេតុ បណ្តាលមកពីទាស់សម្ដីគ្នាបណ្តាលមកពីជនរងគ្រោះបានយកដបទឹកបាញ់សក់ បាញ់ទឹកដាក់ជនសង្ស័យ បណ្តាលឲ្យប្រឡាក់ផ្ទៃមុខ ដែលទើបតែតុបតែងរួច ក៏កើតជារឿងឈ្លោះប្រកែកគ្នា ,ប្រតាយប្រតប់គ្នា ហើយជនសង្ស័យក៏បានយកកូនកន្ត្រៃ ចាក់ទៅលើជនរងគ្រោះត្រូវ ចំនួន៣កន្លែង បណ្តាលឲ្យរងរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទុំ សោភ័ណ ភេទស្រី អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារMH ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលំ សង្កាត់
ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ឈ្មោះ ម៉ម ស្រីមាស ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជា បុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារMH ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២២ ក្រុមទី១៩ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Loading...