ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប២គ្រឿង បើកបរប៉ះគ្នា រងការខូចខាតយ៉ាងដំណំ នៅខណ្ឌបឹងកេងកង

ភ្នំពេញ: កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងរថយន្ត បើកបរប៉ះគ្នា នៅតាមបណ្តោយផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ១០៥ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Alphard ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-6871លុះពេលបើកបរមកដល់ចំណុចកើតហេតុ បានប៉ះជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Lexus 470 ពាក់ផ្លាកលេខ ភ្នំពេញ 2M-7399 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ៕

មតិយោបល់