ព័ត៌មានជាតិ

បាត់ពីផ្ទះ២ថ្ងៃស្រាប់ប្រទះឃើញស្លាប់អណ្តែតទឹក

កណ្តាលៈ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង ៨និង០០ នាទី ប្រទះឃើញសាកសពបុរសម្នាក់នៅ ចំណុចភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សពជនរងគ្រោះមានឈ្មោះ ដាំ ជឿន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅពេលកន្លងមកជនរងគ្រោះជាមនុស្សញៀនស្រាស្រវឹងរាល់ថ្ងៃរហូតដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ម៉ោង២និង០០ នាទី រំលងអាធ្រាត្រជនរងគ្រោះ មានសភាពមមើមមាយស្រែកឡូឡា
ហើយក្រោកដើរចេញពីផ្ទះបាត់ រហូតមកដល់ថ្ងៃកើតហេតុ ឈ្មោះ សក អុន ភេទស្រី អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានឃើញសាកសពអណ្តែតទឹក ចំណុចកំពង់ទឹករបស់ឈ្មោះ ព្រឿង ធឿន នៅភូមិឃុំកើតហេតុ ហើយ រាយការណ៌ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ចំលង ហើយសមត្ថកិច្ចបានមកស្រង់ ទើបស្គាល់ថាជាឈ្មោះ ដាំ ជឿន បន្ទាប់មកសមត្ថកិច្ចជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ មេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាក
សពដោយហ្មត់ចត់ សាកសពមានសភាព ហើមប៉ោងពោះហូរទឹកចេញតាមមាត់ និងច្រមុះ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។
តាមការសន្និដ្ឋានសាកសពបានស្លាប់ដោយសារលង់ទឹក ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់