ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសប្រើសារធាតុញៀនលើសកម្រិតម្នាក់ ក្រោយពេលធ្វើសកម្មភាពយកភ្លើង ទៅដុតផ្ទះម្តាយបង្កើត ឆេះខ្ទេចគ្មានសល់។
ជនបង្កឈ្មោះ គឿន សារិន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។ បានយកភ្លើងទៅដុតផ្ទះរបស់ម្តាយបង្កើតឈ្មោះ ខិន ពយ ភេទស្រី អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា។
ផ្ទះសង់ពីឈើ មានទំហំ៥គុណ៦ម៉ែត្រ ប្រក់ស័ង្កសី ជព្ជាំងក្តារ និងក្រាលក្តារ។
សម្ភារៈខូចខាត៖
-អង្ករ៥០គីឡូក្រាម
-លុយខ្មែរ៣លានរៀល
-ខោអាវ
-ចាន
-ឆ្នាំង និងសម្ភាៈរប្រើប្រាស់មួយចំនួនទៀត។
សូមបញ្ជាក់៖ ករណីនេះ ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បានធ្វើតេស្តរកឃើញសារធាតុញៀន និងកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់បន្តតាមនីតិវិធី៕
មតិយោបល់