ភ្នំពេញៈ នាព្រឹកនេះគណកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃបានធ្វើសន្និបាតផ្សព្វផ្សាយអន្តរស្ថាប័ននៃកិច្ចការការពារ សន្តិសុខ សុវត្ថិភាព ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំការបោះឆ្នោតខាងមុខនេះ។
លោក សិន ប៊ុនហុក ប្រធានគណកម្មការរៀបចំការបោះឆ្នោត គ.ជ.ប បានថ្លែងថា នេះជាលើកទី២ ហើយដែលគណកម្មាការរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិបានកសាងអន្តរស្ថាប័នសម្រាប់បោះឆ្នោត៤ជាប់ៗគ្នា។
លោកបានបន្ថែមថា នារយៈពេល៤ឆ្នាំខាងមុខនេះ យើងមានការងារច្រើនដែលត្រូវបំពេញ លើកកម្ពស់ប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតប្រកបដោយសុវត្ថិភាព គ្មានការគំរាមគំហែង ការបំភិតបំភ័យ ឬអំពើហិង្សាឡើយ។ ការចុះឈ្មោះបោះឆ្នោត សម្រាប់ការរៀបចំបញ្ជីឈ្មោះឆ្នោតឆ្នាំថ្មី២០១៦ ដែលការងារនេះនឹងចាប់ផ្តើមថ្ងៃទី១ កញ្ញារហូតដល់២៩ វិច្ឆិកា ២០១៦(មានរយៈពេល៩០ថ្ងៃ) ការចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តនាថ្ងៃទី៤ មិថុនា ២០១៧។
លោក ស៊ិន បុនហុក បានបន្ថែមថា តាមតួលេខប៉ាន់ស្មាន គឺប្រជាពលរដ្ឋប្រមាណជាង ៩,៦ លាននាក់នឹងចូលរួមចុះឈ្មោះបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោតថ្មីនេះធ្វើដោយកុំព្យូទ័រតាំងពីថ្នាក់ឃុំ សង្កាត់ រួចបញ្ជូលទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណែតមកមជ្ឈមណ្ឌល គ.ជ.ប ដើម្បីរៀបបញ្ជីបោះឆ្នោតជាផ្លូវការ។
ក្នុងនោះលោកបានរំឭកថា តាមបទពិសោធន៍កន្លងមក នាពេលឃោសនានោះមានរឿងរ៉ាវច្រើនណាស់ ព្រោះគណក្សនយោបាយតែងផ្សាភ្ជាប់នឹងរឿងនយោបាយ៕
មតិយោបល់