ព័ត៌មានជាតិ

រថយន្តកាមរីហាប្រីត ពន្លះរបាំងថ្មបាក់អស់១កង់ រួចបន្តទៅបុកដើមឈើ កៀបជាប់ទៅមុខលែងរួច

ភ្នំពេញ: រថយន្តមួយគ្រឿង ជិះគ្នា ២នាក់ បានបើកបោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលបាក់១កង់ ហើយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកដើមឈើផ្ទប់កៀបជាប់ទៅមុខលែងរួច តែសំណាងល្អ មិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លួវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ បានបើករថយន្តកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-3318 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១កង់ ហើយរថយន្តមិនទាន់អស់ល្បឿនទេ បានរេចង្កូតទៅបុកដើមឈើកៀបជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញ ចុះវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណផ្លូវគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់