អង់គ្លេស៖ អតីតខ្សែប្រយុទ្ធ ក្រុមតោខៀវ Drogba បានវិលត្រឡប់ទៅកាន់ ពហុកីឡដ្ឋាន Stamford Bridge សប្តាហ៍មុននេះ នៅលើកិច្ចព្រមព្រៀង ១ ឆ្នាំ ក្រោយប្រកបអាជីព នៅ ប្រទេសចិន និងតួគី ។
លោក Mourinho បាននិយាយថា កីឡាករសញ្ជាតិកូឌឺវ័រ រូបនេះមានតួនាទីសំខាន់ណាស់សម្រាប់រដូវកាលក្រោយ ។
និយាយប្រាប់ដល់ Sky Sport អ្នកយុទ្ធសាស្ត្រទីលាន សញ្ជាតិព័រទុហ្គាល បានឲ្យដឹងថា “នៅពេលដែល Drogba វិលមកទីនេះ វាហាក់ដូចជាគាត់មិនបានចាកចេញពីក្លិប ។ នៅទីនេះវាហាក់ដូចជាគ្មានអ្វីថ្មីសម្រាប់គាត់ ជារឿងធម្មតា ដោយសារតែគ្រប់គ្នាបានដឹងអំពីគាត់ ” ។ អ្នកចាត់ការទូទៅរូបនេះ បានបន្តទៀតថា “សម្រាប់ការលេងឲ្យក្លិបនៅចិន និងតួកគី មើលទៅគ្រាន់តែជាថ្ងៃឈប់សម្រាករបស់គាត់ ដ៏ខ្លី រួចក៏ត្រឡប់មកក្លិបវិញ ដូច្នេះអ្វីគ្រប់យ៉ាងធម្មតា តែខ្ញុំគិតថា តោខៀវពេលនេះត្រូវការគាត់ ដើម្បីភាពជោគជ័យ” ៕
ព័ត៌មានជាតិ
មតិយោបល់