ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយខ្នង ត្រួវអគ្គិភ័យឆេះខ្ទេចទាំងស្រុង បណ្តាលឲ្យខូចខាត អស់ជាងប្រាំបីពាន់ដុល្លារ

ក្រចេះ: ថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទីយប់ នៅចំណុចទូលពន្លៃ ភូមិឃ្សឹមក្រៅ ឃុំ ឃ្សឹមស្រុក ស្នួល ខេត្ត ក្រចេះ មានករណីអគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យឆេះផ្ទះ ចំនួន០១ខ្នងទំហំ៦×១២ម៉ែត្រ ខូចខាតទាំងស្រុង ។

សម្ភារ:ខូចខាតរួមមាន៖ ស្រូវចំនួន១២បេ,លុយចំនួន៣.០០០,០០០រ (បីលានរៀល),លុយដុល្លាចំនួន៥០០$, ខោអាវមួយចំនួន,ចានឆ្នាំងមុងភួយកន្ទេល

ម្ចាស់ផ្ទះឈ្មោះ អូន សូន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិ ខ្មែរមុខរប កសិករ រស់នៅចំណុចទូលពន្លៃ ភូមិឃ្សឹមក្រៅ ឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ ប្រពន្ធឈ្មោះ បូ ញ៉ូ អាយុ៦១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់ភូមិឃុំខាងលើ ផ្ទះធ្វើអំពីឈើជញ្ជាំងក្តារប្រក់ស័ង្កសី ។

មូលហេតុ៖ ដុតភ្លើងដាំបាយមិនបានពន្លត់ បណ្តាលឲ្យធ្លាក់រងឺកភ្លើង ទៅលើអុសដែលពុះហើយ ដាក់ខាងក្រោមផ្ទះបណ្តាលឲឆេះផ្ទះតែម្តង។

សរុបការខូចខាតទាំងអស់ប្រហែលចំនួន ៨៥០០ដុល្លារ ។ ករណីខាងលើពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ រថយន្តពន្លត់អគ្គិភ័យចេញជួយ អន្តរាគមន៍ ពុំទាន់ពេល ដោយសារភ្លើងឆេះខ្លាំងហើយទើបរាយការណ៍ និងផ្លូវឆ្ងាយ ៕

មតិយោបល់