ព័ត៌មានជាតិ

Update៖ បុគ្គលិកអង្គការម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ: កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចំណាន វ៉ាន់ដេត ភេទប្រុស អាយុ២៥ មុខរបរ បុគ្គលិកអង្គការ រស់នៅភូមិស្រុកធំ ឃុំជើងកែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CF-6641 ។ ចំណែកតៃកុនរថយន្ត មិនស្គាល់អត្តសញ្ញាណ បានបើករត់រថយន្តគេចបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ វាស់វែង រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រែកកំពិស រង់ចាំដោះស្រាយពេលក្រោយ និងបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់